khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ

Saturday, March 31, 2018

បន្លាយុថ្កា ធ្មុងកញ្ចុះ

+ ឈ្មោះខ្មែរ៖ បន្លាយុថ្កា យុថ្កា ធ្មុងកញ្ចុះ
+ ឈ្មោះថៃ៖  คัดเค้าเครือ คัดเค้า
+ ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ ??
+ ឈ្មោះរុក្ខសាស្ដ្រ៖ Oxyceros horridus Lour
+ ឈ្មោះអម្បូរ៖ RUBIACEAE
 +  គុណសម្បត្តិ
  -  ផ្លែជួយប៉ូវលោហិត និងស្បែក ។
  - ឫស និងសំបកដើម កែពិស បិទបូស ជួយឃាត់ឈាម ។




Monday, March 5, 2018

វល្លិ៍អម្ពិល វល្លិ៍ទាស់


+ ឈ្មោះខ្មែរ៖  វល្លិ៍អម្ពិល វល្លិ៍ទាស់
+ ឈ្មោះថៃ៖ เครือปี้ เครือคางควาย
+ ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ ??
+ ឈ្មោះរុក្ខសាស្ដ្រ៖ Dalbergia velutina Benth
+ ឈ្មោះអម្បូរ៖ FABACEAE , PAPILIONOIDEAE
+ គុណសម្បត្តិ
- ដើមដាំផឹក កែអាការៈឈឺចង្កេះឈឺខ្នង
- ឫសផ្សំជាមួយមើមខ្ទឹម និងឫសម្រេច ដាំផឹកជួយបម្រុងទឹកដោះ ។
- ស្លឹកជាអាហាររបស់សត្វ និងដើមអាចធ្វើជាខ្សែចងបាន ។