khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ

Thursday, July 21, 2016

ដើមបាយក្រៀម បាយក្រៀម

ឈ្មោះខ្មែរ៖ ដើមបាយក្រៀម បាយក្រៀម
ឈ្មោះអង់គ្លេស ឬសាមញ្ញ ៖ ???
ឈ្មោះថៃ ៖ ยาบน้อย
ឈ្មោះរុក្ខសាស្ដ្រ ៖ Grewia eriocarpa Juss
ឈ្មោះអម្បូរ ៖ MALVACEAE
*** ជាប្រភេទរុក្ខជាតិពួកព្រាលដើមវាអាចបកយកសំបកធ្វើជាខ្សែវេញ ខ្សែចង មានស្លឹកទ្រវែងគគ្រីត ផ្កាដុះតាមមែក ឬធាង ផ្លែជាចង្កោម អាចទទួលទានបានមានរសចត់-ផ្អែម ខ្លះក៏ជូរបន្តិច ។
++ ផ្នែកប្រើប្រាស់ : សំបកដើម ឬ ដើម ។
គុណសម្បត្តិ
ជួយផ្សៈដំបៅ កែរាកមួល ឈឺពោះ ឆ្អល់ពោះ និងត្រាំស្រាសម្រាប់លាបជួយកែរោគ សើស្បែក ។

Monday, July 18, 2016

វល្លិ៍ជន្លង់ ជន្លង់

ឈ្មោះជាភាសាអង់គ្លេស ឬសាមញ្ញ៖ Ceylon spinach
ឈ្មោះជាភាសាថៃ៖ ผักปลัง
ឈ្មោះរុក្ខសាស្ដ្រ៖ Basella alba Linn
ឈ្មោះអំបូរ៖ BASElACEAE
វល្លិ៍ជន្លង់
ដើម: ជាវល្លិមានកម្ពស់លូត 2-6ម៉ែត្រ ដើមរលើងនិងរំអិល
ស្លឹក: រាងមានពងក្រពើ(ខ្លះក៏រាងជាបេះដូង) ស្លឹកដុះរង្វើលតាមដើម
ផ្កា: ដុះលយទៅមុខតាមចន្លោះស្លឹក ឬចុងនៃត្រួយ
ផ្លែ: មានជាជួរឬជាកញ្ចុំជាប់នឹងទង
... ទីកន្លែង: ដុះតាមរបងផ្ទះ ដីទំនេរ ឬត្រូវគេដាំ។
++ ផ្នែកប្រើប្រាស់: ដើម ឫស ស្លឹក។
គុណសម្បត្តិ
- ស្លឹកជួយបម្រុងធាតុត្រជាក់នៃរាងកាយ បម្រុងកែវភ្នែក(បេតាឃេរ៉ូទីន) កែរោគរាគមួល។
- ផ្កា ជាថ្នាំជួយបន្ថយជាតិពុលក្នុងឈាម បំបាត់អាការៈឈឺក្បាល។
- ដើមទាំងមូល ជួយឲ្យឈាមត្រជាក់ រោគរលាកក្រពះ ពោះវៀនស្អិត បត់ជើងធូរ បញ្ចុះកម្តៅ ។
- ដើមនិងស្លឹក ជួយរំភាយខ្យល់ដោយសារ រោគឆ្អល់ពោះ បន្ថយអាការៈចុកណែនឆ្អល់ ដែលបង្កដោយបាក់តេរី។
(កម្រិតប្រើដើមទាំងមូល ដែលហាលស្ងួត 10-15ក្រាម/ថ្ងៃ ដាំផឹក)