khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ

Saturday, March 31, 2018

បន្លាយុថ្កា ធ្មុងកញ្ចុះ

+ ឈ្មោះខ្មែរ៖ បន្លាយុថ្កា យុថ្កា ធ្មុងកញ្ចុះ
+ ឈ្មោះថៃ៖  คัดเค้าเครือ คัดเค้า
+ ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ ??
+ ឈ្មោះរុក្ខសាស្ដ្រ៖ Oxyceros horridus Lour
+ ឈ្មោះអម្បូរ៖ RUBIACEAE
 +  គុណសម្បត្តិ
  -  ផ្លែជួយប៉ូវលោហិត និងស្បែក ។
  - ឫស និងសំបកដើម កែពិស បិទបូស ជួយឃាត់ឈាម ។




Monday, March 5, 2018

វល្លិ៍អម្ពិល វល្លិ៍ទាស់


+ ឈ្មោះខ្មែរ៖  វល្លិ៍អម្ពិល វល្លិ៍ទាស់
+ ឈ្មោះថៃ៖ เครือปี้ เครือคางควาย
+ ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ ??
+ ឈ្មោះរុក្ខសាស្ដ្រ៖ Dalbergia velutina Benth
+ ឈ្មោះអម្បូរ៖ FABACEAE , PAPILIONOIDEAE
+ គុណសម្បត្តិ
- ដើមដាំផឹក កែអាការៈឈឺចង្កេះឈឺខ្នង
- ឫសផ្សំជាមួយមើមខ្ទឹម និងឫសម្រេច ដាំផឹកជួយបម្រុងទឹកដោះ ។
- ស្លឹកជាអាហាររបស់សត្វ និងដើមអាចធ្វើជាខ្សែចងបាន ។





Wednesday, January 4, 2017

វល្លិ៍អន្ទង់ ( ក្រហម)




ឈ្មោះខ្មែរ៖ វល្លិ៍អន្ទង់
ឈ្មោះថៃ៖ ไหลน้ำ ไหลแดง
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Tuba Root 
ឈ្មោះរុក្ខសាស្ដ្រ៖ Derris elliptica Benth 
ឈ្មោះអម្បូរ៖ FABACEAE ( LEGUMINOSAE)  
+ ផ្នែកប្រើប្រាស់ : វល្លិ៍ ។
++ គុណសម្បត្តិ 
យកវល្លិ៍( ដើម) មកកាប់ ឬចាំងជាចំណិតតូចស្ដើង ដាក់ហាលថ្ងៃអោយស្ងួតរួចយកទៅដាក់ត្រាំស្រា ជួយបញ្ចុះសម្ពាធឈាម ជួយសម្រួលដល់រដូវរបស់ស្ត្រី កាត់ស្លេស្ម ជួយអោយដើរខ្យល់ ។

Tuesday, October 11, 2016

ដើមញព្រៃ ញព្រៃ

ឈ្មោះខ្មែរ៖ ញព្រៃ
ឈ្មោះថៃ៖ ยอป่า
ឈ្មោះវិទ្យាសាស្ដ្រ៖ Morinda coreia Ham
ឈ្មោះអំបូរ៖ Rubiaceae
... ជារុក្ខជាតិ មធ្យមដែលមានស្លឹកដុះ ទល់ទងគ្នាមានសំបកដើមក្រាស់ ប្រេះក្រឡាផុសឡើង។
+ ផ្នែកប្រើប្រាស់: ឫស សំបក ខ្លឹម។
++ គុណប្រយោជន៍
- ឫសត្រាំជាមួយស្រា សម្រាប់ព្យាបាលអាការៈចុះក្អួត កាត់បន្ថយទឹកនោមផ្អែម ឈឺសន្លាក់ដៃជើង ឈឺចង្កេះ ។
- ឫសស្ងួត ឆុង ព្យាបាលគ្រុនចាញ់។
- សំបក ដាំផឹកសម្រាប់ស្ត្រីឆ្លងទន្លេ។
- ខ្លឹម ធ្វើជាគ្រឿងជ្រលក់ពណ៌។

Friday, October 7, 2016

វល្លិ៍មាស

ឈ្មោះខ្មែរ៖ វល្លិ៍មាស 
ឈ្មោះអង់គ្លេស៖ Love Vine
ឈ្មោះថៃ៖ สังวาลพระอินทร์
ឈ្មោះវិទ្យាសាស្ដ្រ៖ Cassytha filiformis Linn.
ឈ្មោះអំបូរ៖ Lauraceae
... ជារុក្ខជាតិផ្ញើប្រាណ ដែលដុះពពាក់ពពូនពីលើរុក្ខជាតិដទៃ។
+ ផ្នែកប្រើប្រាស់: ដើម ។
++ គុណប្រយោជន៍
កែរោគពិសក្នុងឈាម ធ្វើឲ្យឈាមត្រជាក់ កែគ្រុនផ្តាសាយ ក្ដៅខ្លួន កែរោគរាគមួល ជួយសម្រួលប្រព័ន្ធទឹកមូត្រ ជួយរក្សាមុខរបួសដែលបណ្ដាលមកពីរលាកភ្លើង (បុកបិទបំពោក)។
( ស្ងួត១០-១៥ក្រាម សម្រាប់ស្ងោរផឹក)

Wednesday, October 5, 2016

ស្មៅចិញ្ចៀន

ឈ្មោះខ្មែរ ៖ ស្មៅចិញ្ចៀន
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Fairy Ring,  Bermuda grass, Cynodon dactylon.
ឈ្មោះថៃ ៖ หญ้าแพรก
ឈ្មោះរុក្ខសាស្ដ្រ ៖ Cynolon dactylon ( L. ) Pers
ឈ្មោះអម្បូរ ៖ POACEAE
- លក្ខណៈ
ជាប្រភេទស្មៅ ដុះក្រាបនឹងដី មានដើមតូចឆ្មារៗ និងមានជាថ្នាំង ។
+ ផ្នែកប្រើប្រាស់ : រុក្ខជាតិទាំងមូល ។
++ គុណសម្បត្តិ
ជួយសម្រួលបស្សាវៈ កែអាការៈល្ហិតល្ហៃអស់កម្លាំង ឈឺភ្នែក រលាកតម្រងនោម ជួយកែរោគទឹកនោមផ្អែម គ្រុនក្ដៅ ជួយបណ្ដេញខ្យល់  កែក្អួតធ្លាក់ឈាម ជួយកែឬសដូងបាត សម្រួលដល់រដូវរបស់ស្ដ្រី ជួយឃាត់ឈាមដោយការដំមកបិទបំពកលើកន្លែងរបួស និងជួយកែអាការៈហើមជាំ ។

ដើមសណ្ដាន់ សណ្ដាន់

ឈ្មោះខ្មែរ៖ សណ្ដាន់
ឈ្មោះថៃ៖ มะดัน
ឈ្មោះវិទ្យាសាស្ដ្រ៖ Garcinia schomburgkiana Pierre
ឈ្មោះអំបូរ៖ SAPINDACEAE
+ ផ្នែកប្រើប្រាស់: រុក្ខជាតិទាំងមូល។
++ គុណប្រយោជន៍
ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម កែផ្ដាសាយ កាត់ស្លេស្ម បន្ថយសម្ពាធសរសៃឈាម កែគ្រុនក្ដៅពេលមានរដូវ កែក្អក ។