khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ

Friday, October 7, 2016

វល្លិ៍មាស

ឈ្មោះខ្មែរ៖ វល្លិ៍មាស 
ឈ្មោះអង់គ្លេស៖ Love Vine
ឈ្មោះថៃ៖ สังวาลพระอินทร์
ឈ្មោះវិទ្យាសាស្ដ្រ៖ Cassytha filiformis Linn.
ឈ្មោះអំបូរ៖ Lauraceae
... ជារុក្ខជាតិផ្ញើប្រាណ ដែលដុះពពាក់ពពូនពីលើរុក្ខជាតិដទៃ។
+ ផ្នែកប្រើប្រាស់: ដើម ។
++ គុណប្រយោជន៍
កែរោគពិសក្នុងឈាម ធ្វើឲ្យឈាមត្រជាក់ កែគ្រុនផ្តាសាយ ក្ដៅខ្លួន កែរោគរាគមួល ជួយសម្រួលប្រព័ន្ធទឹកមូត្រ ជួយរក្សាមុខរបួសដែលបណ្ដាលមកពីរលាកភ្លើង (បុកបិទបំពោក)។
( ស្ងួត១០-១៥ក្រាម សម្រាប់ស្ងោរផឹក)

Wednesday, October 5, 2016

ស្មៅចិញ្ចៀន

ឈ្មោះខ្មែរ ៖ ស្មៅចិញ្ចៀន
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Fairy Ring,  Bermuda grass, Cynodon dactylon.
ឈ្មោះថៃ ៖ หญ้าแพรก
ឈ្មោះរុក្ខសាស្ដ្រ ៖ Cynolon dactylon ( L. ) Pers
ឈ្មោះអម្បូរ ៖ POACEAE
- លក្ខណៈ
ជាប្រភេទស្មៅ ដុះក្រាបនឹងដី មានដើមតូចឆ្មារៗ និងមានជាថ្នាំង ។
+ ផ្នែកប្រើប្រាស់ : រុក្ខជាតិទាំងមូល ។
++ គុណសម្បត្តិ
ជួយសម្រួលបស្សាវៈ កែអាការៈល្ហិតល្ហៃអស់កម្លាំង ឈឺភ្នែក រលាកតម្រងនោម ជួយកែរោគទឹកនោមផ្អែម គ្រុនក្ដៅ ជួយបណ្ដេញខ្យល់  កែក្អួតធ្លាក់ឈាម ជួយកែឬសដូងបាត សម្រួលដល់រដូវរបស់ស្ដ្រី ជួយឃាត់ឈាមដោយការដំមកបិទបំពកលើកន្លែងរបួស និងជួយកែអាការៈហើមជាំ ។

ដើមសណ្ដាន់ សណ្ដាន់

ឈ្មោះខ្មែរ៖ សណ្ដាន់
ឈ្មោះថៃ៖ มะดัน
ឈ្មោះវិទ្យាសាស្ដ្រ៖ Garcinia schomburgkiana Pierre
ឈ្មោះអំបូរ៖ SAPINDACEAE
+ ផ្នែកប្រើប្រាស់: រុក្ខជាតិទាំងមូល។
++ គុណប្រយោជន៍
ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម កែផ្ដាសាយ កាត់ស្លេស្ម បន្ថយសម្ពាធសរសៃឈាម កែគ្រុនក្ដៅពេលមានរដូវ កែក្អក ។