khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ

Friday, July 8, 2016

ដើមច្រេស ច្រេស

ឈ្មោះខ្មែរ៖ ដើមច្រេស ច្រេស ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Woman's tongue tree , Frywood , Flea Tree , Lebbeck Tree , East indian Walnut , Indian Siris , koko . ឈ្មោះថៃ៖ พฤกษ์ มะรุมป่า ឈ្មោះរុក្ខសាស្ត្រ៖ Albizia lebbeck ( L. ) Benth ឈ្មោះអម្បូរ៖ FABACEAE ( MIMOSOIDEAE ) + ផ្នែកប្រើប្រាស់: ស្លឹក គ្រាប់ ត្រួយ សំបកដើម ។ ++ គុណសម្បត្តិ - ស្លឹក ជួយបណ្ដេញពិស ។ - គ្រាប់ ជួយព្យាបាលអាការៈឈឺភ្នែក ព្យាបាលរោគសើស្បែក ។ - សំបកដើម ព្យាបាលដំបៅក្នុងមាត់ ក ជួយផ្សះរបួស ។ - ត្រួយខ្ចី អាចធ្វើជាអន្លក់ឬបន្លែសម្រាប់ស្ល ( ស្លកកូរជាដើម ) ។

Wednesday, July 6, 2016

វល្លិ៍ពោះអំបែង

ឈ្មោះអង់គ្លេស៖ Ballon Vine , Heart Pea , Heart Seed and Smooth Leaved Heart Pea .
ឈ្មោះថៃ៖ โคกกระออม
ឈ្មោះរុក្ខសាស្ត្រ៖ Cardiospermum halicacabum L
ឈ្មោះអម្បូរ៖ SAPINDACEAE
+ ផ្នែកប្រើប្រាស់ : ផ្កា ស្លឹក ដើម ។
++ គុណសម្បត្តិ
- ផ្កា បន្ថយជាតិស្ករ សម្រួលបស្សាវះ ។
- ស្លឹក ព្យាបាលរោគខាន់លឿង កែអាការៈឈឺភ្នែក កែគ្រុនក្ដៅ កែក្អក ព្យាបាលរោគហឺតហត់ កែអាការៈហើមជាំតាមរាងកាយ ព្យាបាលបូស ។
- ដើម កែពិសក្នុងរាងកាយ ជួយកាត់បន្ថយសម្ពាធឈាម ។
+++ កម្រិតបរិមាណសន្មត
ដើមស្ងួត ( វល្លិ ) 10-18ក្រាមដាំផឹក
វល្លិស្រស់ 35-70ក្រាម ដាំផឹក ។

Monday, July 4, 2016

ដើមចាក ចាក

ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Nipah Palm , Mangrove palm , Water Coconut AND Water Palm .
ឈ្មោះថៃ៖ ต้นจาก
ឈ្មោះរុក្ខសាស្ត្រ៖ Nypa fruticans Wurmb
ឈ្មោះអម្បូរ៖ PALMACEAE ( NYPOIDEAE )
+ ផ្នែកប្រើប្រាស់ : ស្លឹកនិងឫស ។
++ គុណសម្បត្តិ
ស្លឹកនិងឫស ដាំផឹកជួយកែអាការៈរាគមួល កាត់បន្ថយអាការៈឈឺធ្មេញ ឈឺក្បាល និង ជួយព្យាបាលជំងឺសើស្បែក ។