khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ

Sunday, May 29, 2016

ផ្ចឹក ដើមផ្ចឹក

១. ឈ្មោះខ្មែរ៖ ដើមផ្ចឹក ផ្ចឹក
២. ឈ្មោះអង់គ្លេស ឬ សាមញ្ញ៖ Burma Sal , Thitya , Teangwood .
៣. ឈ្មោះថៃ៖ เต็ง ประเจิ๊ก
៤. ឈ្មោះរុក្ខសាស្ត្រ៖ Shorea obtusa Wall. ex blume
៥. ឈ្មោះអម្បូរ៖ DIPTEROCARPACEAE
+++ លក្ខណៈរបស់រុក្ខជាតិ
+ ជាប្រភេទដើមមានជ័រ ដែលអាចយកធ្វើជាជ័រចុង ជ័រលាប បិទទូក ឬជាចន្លុះសម្រាប់អុចបំភ្លឺ ដែលមានកម្ពស់ប្រហែល10ទៅ20ម៉ែត្រ មានសំបកបែកក្រឡាគគ្រើម ។
+ ស្លឹក មានរាងទ្រវែងក្រាស់បន្តិច មានទ្រនុងផតឆ្នូតៗ ។
+ ផ្កា និងផ្លែ ជាកញ្ចុំ មានរាងជាចង្ហាសម្រាប់ផ្ដាច់ខ្លួនវិលរសាត់តាមខ្យល់ពេលវាទុំជ្រុះ ។
++ ផ្នែកប្រើប្រាស់ : សំបកដើម ។
គុណសម្បត្តិ
សំបកដើម ដាំផឹកជួយកែរាកមួល កែគ្រុនចាញ់ ដំបិទជួយផ្សះរបួស ដំបៅ ជួយឃាត់ឈាម ។

កំភ្លា ពព្លា

១. ឈ្មោះខ្មែរ៖ កំភ្លា ពព្លា
២. ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Microcos
៣. ឈ្មោះថៃ៖ พลับพลา
៤. ឈ្មោះរុក្ខសាស្ត្រ៖ Microcos tomentosa Smith
ឬ Grewia paniculata Linn
៥. ឈ្មោះអម្បូរ៖ MALVACEAE
+ ផ្នែកប្រើប្រាស់ : ខ្លឹម សំបកដើម ដើម ផ្លែ ។
គុណសម្បត្តិ
- ខ្លឹម ជួយកែហឺត ។
- សំបកដើម ជួយបម្រុងលោហិត ។
- ដើម ជួយព្យាបាលរោគពោះវៀន ។
- ផ្លែចាស់ ជួយរំលាយឈាម ជួយកាត់បន្ថយសម្ពាធឈាម ។

បន្លាព្រំ

១. ឈ្មោះខ្មែរ៖ ដើមព្រំ បន្លាព្រំ
២. ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Conkerberry , Bush Plum .
៣. ឈ្មោះថៃ៖ หนามพรม
៤. ឈ្មោះរុក្ខសាស្រ្ដ៖ Carissa spinarum L
៥. ឈ្មោះអម្បូរ៖ APOCYNACEAE
---  លក្ខណៈរបស់រុក្ខជាតិ
+ ជាប្រភេទដើមមានជ័រ មានកម្ពស់ពី1-3ម៉ែត្រ សំបកដើមមានពណ៌ស្ក ឬពណ៌បៃតងចាស់ មានបន្លាតាមមែកនិងដើម ។
+ ស្លឹក មានរាងជាពងក្រពើ ដុះសុីមេឌ្រីគ្នា ។
+ ផ្កា ស្រដៀងនឹងផ្កាទឹកដោះខ្លាតែតូចជាង មានក្លិនក្រអូប ។
+ ផ្លែ មានរាងពងក្រពើស្រួចគូទ ជាចង្កោម មានរសជាតិជូរ-ផ្អែម ។
+ ផ្នែកប្រើប្រាស់ : ខ្លឹម និង សាច់ដើម ។
គុណសម្បត្តិ
ខ្លឹមនិងសាច់ដើម ជួយបម្រុងកម្លាំង បម្រុងរាងកាយ ។