khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ

Wednesday, July 6, 2016

វល្លិ៍ពោះអំបែង

ឈ្មោះអង់គ្លេស៖ Ballon Vine , Heart Pea , Heart Seed and Smooth Leaved Heart Pea .
ឈ្មោះថៃ៖ โคกกระออม
ឈ្មោះរុក្ខសាស្ត្រ៖ Cardiospermum halicacabum L
ឈ្មោះអម្បូរ៖ SAPINDACEAE
+ ផ្នែកប្រើប្រាស់ : ផ្កា ស្លឹក ដើម ។
++ គុណសម្បត្តិ
- ផ្កា បន្ថយជាតិស្ករ សម្រួលបស្សាវះ ។
- ស្លឹក ព្យាបាលរោគខាន់លឿង កែអាការៈឈឺភ្នែក កែគ្រុនក្ដៅ កែក្អក ព្យាបាលរោគហឺតហត់ កែអាការៈហើមជាំតាមរាងកាយ ព្យាបាលបូស ។
- ដើម កែពិសក្នុងរាងកាយ ជួយកាត់បន្ថយសម្ពាធឈាម ។
+++ កម្រិតបរិមាណសន្មត
ដើមស្ងួត ( វល្លិ ) 10-18ក្រាមដាំផឹក
វល្លិស្រស់ 35-70ក្រាម ដាំផឹក ។

Monday, July 4, 2016

ដើមចាក ចាក

ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Nipah Palm , Mangrove palm , Water Coconut AND Water Palm .
ឈ្មោះថៃ៖ ต้นจาก
ឈ្មោះរុក្ខសាស្ត្រ៖ Nypa fruticans Wurmb
ឈ្មោះអម្បូរ៖ PALMACEAE ( NYPOIDEAE )
+ ផ្នែកប្រើប្រាស់ : ស្លឹកនិងឫស ។
++ គុណសម្បត្តិ
ស្លឹកនិងឫស ដាំផឹកជួយកែអាការៈរាគមួល កាត់បន្ថយអាការៈឈឺធ្មេញ ឈឺក្បាល និង ជួយព្យាបាលជំងឺសើស្បែក ។

Thursday, June 30, 2016

ដើមកកោះ កកោះ

ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ ??
ឈ្មោះថៃ៖ มะค่าแต้
ឈ្មោះរុក្ខសាស្ត្រ៖ Sindora siamensis Miq ឬ Goledupa cochinchinensis ( Baill.) Prain
ឈ្មោះអម្បូរ៖ LEGUMINOSAE ( FABACEAE )
+ ផ្នែកប្រើប្រាស់ : សំបកដើម ពកដើម ផ្លែឬគ្រាប់ ។
++ គុណសម្បត្តិ
- សំបក ដំបៀមជួយកែអណ្ដាតពងបែក ។
- ពកដើម ដាំផឹកជួយទំលាក់ព្រូន ដាំឆ្ពង់កែឫសដូងបាត ។
- ផ្លែឬគ្រាប់ ដុសបិទបូស កែរោគសើស្បែក ។

ស្បៃរឿង ផ្កាស្បៃរឿង

ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ African Marigold , America Marigold , Aztec Marigold , Big Marigold .
ឈ្មោះថៃ ៖ ดาวเรือง
ឈ្មោះរុក្ខសាស្ត្រ៖ Tagetes erecta L
ឈ្មោះអម្បូរ៖ COMPOSITAE
+ ផ្នែកប្រើប្រាស់ : ផ្កា ស្លឹក ។
++ គុណសម្បត្តិ
- ផ្កា កែវិលមុខ ជំនួយភ្នែក បញ្ចុះកម្តៅ កែក្អក កែផ្ដាសាយ ជួយកាត់ស្លេស្ម ជួយកែអាការៈឈឺធ្មេញ ផ្សះរបួស ។
- ស្លឹក បុកពូតយកទឹកជួយកែអាការៈឈឺត្រចៀក ជួយកាត់បន្ថយអាការៈឈឺចុករោយតាមសន្លាក់ ។

Wednesday, June 29, 2016

ម្ជូរល្មម ថ្នឹងបារាំង

ឈ្មោះអង់គ្លេស៖ Roselle
ឈ្មោះថៃ៖ กระเจี๊ยบแดง
ឈ្មោះវិទ្យាសាស្ដ្រ៖ Hibiscus sabdariffa Linn.
ឈ្មោះអំបូរ៖ Malvaceae
... ជារុក្ខជាតិម្យ៉ាងមានដើមពណ៌ក្រហម ដែលស្លឹកនិងត្របកផ្លែមានរសជាតិជូរ។
+ ផ្នែកប្រើប្រាស់: ស្លឹក ផ្កា គ្រាប់ ផ្លែ។
++ គុណប្រយោជន៍
- ស្លឹក ជួយដល់ចក្ខុវិញ្ញាណ អញ្ចាញធ្មេញ។
- ផ្កា ជួយដល់ឆ្អឹង រំលាយខ្លាញ់ក្នុងសរសៃឈាម បំបាត់ក្អក។
- គ្រាប់ ជាថ្នាំសម្រាប់បញ្ចុះលាមក បញ្ចុះទឹកមូត្រ និងថ្នាំប៉ូវ។
- ផ្លែ ជួយផ្សើមដល់បំពង់ ក បន្ធូរបន្ថយដល់ជំងឺទឹកនោមផ្អែម។

Saturday, June 18, 2016

ដើមទ្រនំបង្គួយ ទ្រនំបង្គួយ

ឈ្មោះថៃ : แกลบหนู
ឈ្មោះរុក្ខសាស្ដ្រ : Dendrolobium lanceolatum ( Dunn ) Schindl
ឈ្មោះអំបូរ : PAPILIONOIDEAE
+ ផ្នែកប្រើប្រាស់ : ស្លឹក ឫស ។
គុណសម្បត្តិ
- ឫស ( ផ្សំជាមួយឫសវល្លិមាស ) កែរោគរាគមួល រាគមានសំបោរលាយឈាម ។
- ឫស សម្រួលដល់ការបត់ជើងតូច កែអាការៈណែនពោះ ។
- ស្លឹក ជួយកែរោគក្រពះ កែរាគមួល ( ត្រួយខ្ចីមានរសជាតិចត់បន្តិចអាចធ្វើជាអន្លក់បាន ) ។

Thursday, June 16, 2016

គ្រាំពុក អំពុក

ឈ្មោះអង់គ្លេស ឬសាមញញ៖ Divine Jasmine, Tamilnadia
ឈ្មោះថៃ៖ ตะลุมพุก
ឈ្មោះរុក្ខសាស្ដ្រ៖ Gardenia uliginosa Retz. ( synonyms: Randia uliginosa Poir.)
ឈ្មោះអម្បូរ៖ Rubiaceae
... ជារុក្ខជាតិម្យ៉ាងដែលមានស្លឹក ដុះជាកញ្ចុំតាមចុងមែក ហើយតាមមែកនិងដើមមានបន្លា ។
+ ផ្នែកប្រើប្រាស់: ឫស ខ្លឹម ផ្លែ។
++ គុណប្រយោជន៍
- (ឫស+ ខ្លឹម) ស្ងោរផឹកជំនួយដល់់ឈាម កែអាការៈឈឺចុករោយពេញប្រាណ។
- ( ឫស + ផ្លែ) កែរោគរាគ រាគមួលមានសំបោរ។