khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ

Friday, October 7, 2016

វល្លិ៍មាស

ឈ្មោះខ្មែរ៖ វល្លិ៍មាស 
ឈ្មោះអង់គ្លេស៖ Love Vine
ឈ្មោះថៃ៖ สังวาลพระอินทร์
ឈ្មោះវិទ្យាសាស្ដ្រ៖ Cassytha filiformis Linn.
ឈ្មោះអំបូរ៖ Lauraceae
... ជារុក្ខជាតិផ្ញើប្រាណ ដែលដុះពពាក់ពពូនពីលើរុក្ខជាតិដទៃ។
+ ផ្នែកប្រើប្រាស់: ដើម ។
++ គុណប្រយោជន៍
កែរោគពិសក្នុងឈាម ធ្វើឲ្យឈាមត្រជាក់ កែគ្រុនផ្តាសាយ ក្ដៅខ្លួន កែរោគរាគមួល ជួយសម្រួលប្រព័ន្ធទឹកមូត្រ ជួយរក្សាមុខរបួសដែលបណ្ដាលមកពីរលាកភ្លើង (បុកបិទបំពោក)។
( ស្ងួត១០-១៥ក្រាម សម្រាប់ស្ងោរផឹក)

Wednesday, October 5, 2016

ស្មៅចិញ្ចៀន

ឈ្មោះខ្មែរ ៖ ស្មៅចិញ្ចៀន
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Fairy Ring,  Bermuda grass, Cynodon dactylon.
ឈ្មោះថៃ ៖ หญ้าแพรก
ឈ្មោះរុក្ខសាស្ដ្រ ៖ Cynolon dactylon ( L. ) Pers
ឈ្មោះអម្បូរ ៖ POACEAE
- លក្ខណៈ
ជាប្រភេទស្មៅ ដុះក្រាបនឹងដី មានដើមតូចឆ្មារៗ និងមានជាថ្នាំង ។
+ ផ្នែកប្រើប្រាស់ : រុក្ខជាតិទាំងមូល ។
++ គុណសម្បត្តិ
ជួយសម្រួលបស្សាវៈ កែអាការៈល្ហិតល្ហៃអស់កម្លាំង ឈឺភ្នែក រលាកតម្រងនោម ជួយកែរោគទឹកនោមផ្អែម គ្រុនក្ដៅ ជួយបណ្ដេញខ្យល់  កែក្អួតធ្លាក់ឈាម ជួយកែឬសដូងបាត សម្រួលដល់រដូវរបស់ស្ដ្រី ជួយឃាត់ឈាមដោយការដំមកបិទបំពកលើកន្លែងរបួស និងជួយកែអាការៈហើមជាំ ។

ដើមសណ្ដាន់ សណ្ដាន់

ឈ្មោះខ្មែរ៖ សណ្ដាន់
ឈ្មោះថៃ៖ มะดัน
ឈ្មោះវិទ្យាសាស្ដ្រ៖ Garcinia schomburgkiana Pierre
ឈ្មោះអំបូរ៖ SAPINDACEAE
+ ផ្នែកប្រើប្រាស់: រុក្ខជាតិទាំងមូល។
++ គុណប្រយោជន៍
ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម កែផ្ដាសាយ កាត់ស្លេស្ម បន្ថយសម្ពាធសរសៃឈាម កែគ្រុនក្ដៅពេលមានរដូវ កែក្អក ។

Saturday, October 1, 2016

ដើមឈ្លីក ឈ្លីក

ឈ្មោះខ្មែរ៖ ឈ្លីក
ឈ្មោះអង់គ្លេស៖ Arjun Tree
ឈ្មោះថៃ៖ รกฟ้า
ឈ្មោះវិទ្យាសាស្ដ្រ៖ Terminalia elliptica Willd ( synonyms : Terminalia alata Heyne ex Roth )
ឈ្មោះអំបូរ៖ Combretaceae
... ជាដើមឈើមួយប្រភេទមានខ្លឹម សម្បុរក្រមៅធ្វើជាសសផ្ទះបាន។
+ ផ្នែកប្រើប្រាស់: សំបកដើម ឫស។
++ គុណប្រយោជន៍
- សំបកជាថ្នាំបម្រុងបេះដូង កែអាការៈចុករាគមួល សម្រួលដល់ការបត់ជើងតូច ជួយឃាត់ឈាម និងមុខងារលាងសម្អាតរបួស។
- ឫស កាត់ស្លេស្ម។

Sunday, September 18, 2016

ដើមចំបក់ ចំបក់

ឈ្មោះខ្មែរ៖ ដើមចំបក់ , ចំបក់
ឈ្មោះអង់គ្លេស៖ Wild Almond , Barking Deer's Mango .
ឈ្មោះថៃ៖ กระบก
ឈ្មោះវិទ្យាសាស្ដ្រ៖ Irvingia malayana Oliv.ex Benn
ឈ្មោះអំបូរ៖ IRVINGIACEAE
+ ផ្នែកប្រើប្រាស់ : ស្លឹក សាច់គ្រាប់ សាច់ដើម ប្រេងចម្រាញ់ពីគ្រាប់ ។
++ គុណសម្បត្តិ
- ប្រេងចម្រាញ់ចេញពីគ្រាប់ ជួយបម្រុងខួរក្បាល បម្រុងបេះដូង បន្ថយហឺតហត់ ។
- សាច់ដើម ជួយចម្រើនអាហារ ។
- សាច់គ្រាប់ ជួយបម្រុងតម្រងនោម ។
- ស្លឹក ជួយកែអាការៈរមាស់តាមដៃជើង ។

Thursday, September 15, 2016

ដើមកន្ទេចអាល កន្ទេចអាល

ឈ្មោះខ្មែរ: ដើមកន្ទេចអាល
ឈ្មោះអង់គ្លេស ឬសាមញ្ញ :  Hen's Nettle, Stinging Nettle.
ឈ្មោះថៃ: ตำแย
ឈ្មោះវិទ្យាសាស្ដ្រ: Laportea interupta ( Linn. ) Chew
ឈ្មោះអំបូរ: URTICACEAE
+ ផ្នែកប្រើប្រាស់ : ស្លឹក ឫស ។
++ គុណសម្បត្តិ
- ស្លឹក កែរោគសើស្បែក ដំបៅ កែឫសដូងបាត( បុកបិទ ឬបុកលាប ) ។
- ឫស  ជួយបម្រុងបេះដូង កែអាការៈឈឺឆ្អល់ពោះ ជួយសម្រួលដល់អារម្មណ៍ដែលតានតឹង កែរោគដេកមិនលក់ រោគវិលងងឹតមុខ។

Saturday, September 10, 2016

ដើមហៃសាន ហៃសាន

ឈ្មោះខ្មែរ៖ ហៃសាន
ឈ្មោះថៃ៖แสมสาร
ឈ្មោះវិទ្យាសាស្ដ្រ៖ Cassia garrettiana Craib
ឈ្មោះអំបូរ៖ Fabaceae ( Caesalpiniaceae )
... ជាឈើព្រៃមួយប្រភេទ មានផ្កាលឿង សណ្ឋានស្រដៀងនឹងផ្កាអង្កាញ់ ស្ទើរចាប់ច្រឡំ វាមានរសជាតិល្វីង ហើយខ្លឹមមានពណ៌ខ្មៅសាច់រឹង។
+ ផ្នែកប្រើប្រាស់: ឫស ផ្កា ស្លឹក ខ្លឹម។
+ គុណប្រយោជន៍
ជួយសំអាតឈាមកខ្វក់ បណ្ដេញខ្យល់ បបន្ធូរបន្ថយជំងឺទឹកនោមផ្អែម កែរោគគេងមិនលក់ និងជួយកំចាត់រោគសើស្បែក ដូចជា ស្រែង រមាស់ រើម ជាដើម។