ឈ្មោះខ្មែរ៖ ហៃសាន
ឈ្មោះថៃ៖แสมสาร
ឈ្មោះវិទ្យាសាស្ដ្រ៖ Cassia garrettiana Craib
ឈ្មោះអំបូរ៖ Fabaceae ( Caesalpiniaceae )
... ជាឈើព្រៃមួយប្រភេទ មានផ្កាលឿង សណ្ឋានស្រដៀងនឹងផ្កាអង្កាញ់ ស្ទើរចាប់ច្រឡំ វាមានរសជាតិល្វីង ហើយខ្លឹមមានពណ៌ខ្មៅសាច់រឹង។
+ ផ្នែកប្រើប្រាស់: ឫស ផ្កា ស្លឹក ខ្លឹម។
+ គុណប្រយោជន៍
ជួយសំអាតឈាមកខ្វក់ បណ្ដេញខ្យល់ បបន្ធូរបន្ថយជំងឺទឹកនោមផ្អែម កែរោគគេងមិនលក់ និងជួយកំចាត់រោគសើស្បែក ដូចជា ស្រែង រមាស់ រើម ជាដើម។
khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ
Saturday, September 10, 2016
ដើមហៃសាន ហៃសាន
Thursday, September 8, 2016
ដើមមមាញខ្មោច មមាញខ្មោច
១. ឈ្មោះខ្មែរ៖ ដើមមមាញខ្មោច មមាញខ្មោច
២. ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Asian Spider Flower , Polanisia Viscosa .
៣. ឈ្មោះថៃ៖ ผักเสี้ยนผี
៤. ឈ្មោះរុក្ខសាស្ត្រ៖ Cleome viscosa Linn
៥. ឈ្មោះអម្បូរ៖ CLEOMACEAE
+ ផ្នែកប្រើប្រាស់ : រុក្ខជាតិទាំងមូល ។
++ គុណសម្បត្តិ
- ដើម ជួយចម្រើនធាតុភ្លើង កែសត្វល្អិតទិចខាំ ។
- ឫស កែរោគរបេង កែរាគសីុធ្មេញ រោគស្គមរីងរៃរបស់ស្រ្ដី ។
- ស្លឹក ជួយបណ្ដេញខ្យល់ បន្ទន់លាមក កែឈឺក្បាល ស្លឹក ដំបិទឬពូតយកទឹកបន្តក់ កែឈឺត្រចៀក កែរោគរើម ។
- ផ្កា ទំលាក់ព្រូន ។
- គ្រាប់ កាត់ស្លេស្ម ។
Wednesday, September 7, 2016
ដើមទ្រាំង ទ្រាំង
ឈ្មោះខ្មែរ៖ ដើមទ្រាំង , ទ្រាំង
ឈ្មោះអង់គ្លេស ឬ សាមញ្ញ៖ Fan palm , Talipot Palm .
ឈ្មោះថៃ៖ ลาน
ឈ្មោះរុក្ខសាស្ត្រ៖ Corypha umbraculifera L
ឈ្មោះអម្បូរ៖ PALMACEAE
+ ផ្នែកប្រើប្រាស់ : ឫស ដើម ( នៅតូច ) ។
++ គុណសម្បត្តិ
- ឫស ដោយយកមកដុសចម្រោះយកទឹកទទួលទាន ជួយព្យាបាលគ្រុនផ្តាសាយ ជួយកែអាការៈគ្រុនក្ដៅ ជួយបញ្ចេញញើស ។
- ដើមតូច យកមកស្ងោរញ៉ាំជួយព្យាបាលរោគក្រពះ សម្រួលពោះវៀន ។
- ដើម ជួយកែពិសផ្សេងៗ ។
Sunday, August 28, 2016
ដើមចាន់ ចាន់
ឈ្មោះខ្មែរ ៖ ដើមចាន់ ចាន់
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Gold Apple
ឈ្មោះថៃ ៖ จันอิน ลูกจันทร์
ឈ្មោះរុក្ខសាស្ដ្រ ៖ Diospyros decandra Lour
ឈ្មោះអម្បូរ ៖ EBENACEAE
+ លក្ខណៈ
ជាប្រភេទដើមមានកម្ពស់ប្រហែល ១០ទៅ២០ម៉ែត្រ មានស្លឹកឆ្លាសទងគ្នា ផ្លែមានក្លិនក្រអូបពេលទុំ ។
ផ្នែកប្រើប្រាស់ ៖ ខ្លឹម សាច់ដើម ឬសម្បកដើម ។
+ + គុណសម្បត្តិ
- ខ្លឹម ជួយបម្រុងស្បែក ជំនួយ កម្លាំង បម្រុងបេះដូង កែក្អក ជំនួយថ្លើម ។
- សាច់ដើម ជំនួយប្រសាទ បម្រុងសួត ។
Friday, August 26, 2016
វល្លិ៍ផ្ដៅ ផ្ដៅ
ឈ្មោះខ្មែរ៖ វល្លិ៍ផ្ដៅ ផ្ដៅ
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Rattan
ឈ្មោះថៃ៖ หวายดง
ឈ្មោះរុក្ខសាស្ត្រ៖ Calamus viminalis Willd
ឈ្មោះអម្បូរ៖ ARECACEAE
លក្ខណៈ:
ជាប្រភេទដើមវល្លិ៍រឹងមានបន្លារុំស្រោបតាមដើម តាមមែក មានស្លឹកវែងស្រួច ។
+ ផ្នែកប្រើប្រាស់: ឬស ។
គុណសម្បត្តិ
ជួយកែក្អក បម្រុងទឹកប្រមាត់ ជំនួយដល់សួត ។
Monday, August 15, 2016
វល្លិ៍ត្រដិត ត្រដិតស
ឈ្មោះខ្មែរ ៖ វល្លិ៍ត្រដិត ត្រដិតស
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Bush Grape, Three-leaved wild vine
ឈ្មោះថៃ៖ เถาคันขาว
ឈ្មោះរុក្ខសាស្ដ្រ៖ Cayratia trifolia ( L.) Domin
ឈ្មោះអម្បូរ៖ VITACEAE
៙លក្ខណៈ ៖ជារុក្ខជាតិប្រភេទវល្លិ៍តោង មានស្លឹកឆែកចេញជាបី មានផ្កានិងផ្លែជាចង្កោម ។
+ ផ្នែកប្រើប្រាស់ : ដើម ស្លឹក ។
+ គុណសម្បត្តិ
- ដើម ដាំផឹក ជួយបណ្ដេញខ្យល់ កាត់ស្លេស្ម កែអាការៈ វិលមុខស្លឺ ។
- ស្លឹក បិទបៀមជួយកែរោគរាកសុីធ្មេញ បុកបិទបូស ។
Friday, August 12, 2016
វល្លិ៍ត្រដិតក្រហម
ឈ្មោះខ្មែរ៖ វល្លិ៍ត្រដិត ត្រដិតក្រហម
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Virginia Creeper , Five-leaved ivy .
ឈ្មោះថៃ៖ เถาคันแดง
ឈ្មោះរុក្ខសាស្ត្រ៖ Parthenocissus quinquefolia ( L. ) Planch
ឈ្មោះអម្បូរ៖ VITACEAE
- លក្ខណៈ
ជាប្រភេទដើមវល្លិ៍តោង មានស្លឹកឆែកចេញជាបី រឺ ប្រាំ សន្លឹក មានផ្កានិងផ្លែជាចង្កោម ។
+ ផ្នែកប្រើប្រាស់ : ដើម ឫស ស្លឹក ។
+ + គុណសម្បត្តិ
- ដើមស្ងោរផឹក ជួយបណ្ដេញខ្យល់ កាត់ស្លេស្ម កែរោគក្លន ។
- ឫសស្ងោរផឹក ជួយកែរលាកក្រពះ កែរោគរដូវមិនទៀង សម្រួលបស្សាវះ កែរោគប្រមេះ ។
- ស្លឹក បុកបិទលើបូសជួយអោយបូសឆាប់ធ្លាយ និងជួយកាត់បន្ថយអាការៈឈឺចាប់ ។