khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ

Sunday, August 28, 2016

ដើមចាន់ ចាន់

ឈ្មោះខ្មែរ ៖ ដើមចាន់ ចាន់
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Gold Apple
ឈ្មោះថៃ ៖ จันอิน ลูกจันทร์
ឈ្មោះរុក្ខសាស្ដ្រ ៖ Diospyros decandra Lour
ឈ្មោះអម្បូរ ៖ EBENACEAE
+ លក្ខណៈ
ជាប្រភេទដើមមានកម្ពស់ប្រហែល ១០ទៅ២០ម៉ែត្រ មានស្លឹកឆ្លាសទងគ្នា ផ្លែមានក្លិនក្រអូបពេលទុំ ។
ផ្នែកប្រើប្រាស់ ៖ ខ្លឹម សាច់ដើម ឬសម្បកដើម ។
+ + គុណសម្បត្តិ
- ខ្លឹម ជួយបម្រុងស្បែក ជំនួយ កម្លាំង បម្រុងបេះដូង កែក្អក ជំនួយថ្លើម ។
- សាច់ដើម ជំនួយប្រសាទ បម្រុងសួត ។

Friday, August 26, 2016

វល្លិ៍ផ្ដៅ ផ្ដៅ

ឈ្មោះខ្មែរ៖ វល្លិ៍ផ្ដៅ ផ្ដៅ
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Rattan
ឈ្មោះថៃ៖ หวายดง
ឈ្មោះរុក្ខសាស្ត្រ៖ Calamus viminalis Willd
ឈ្មោះអម្បូរ៖ ARECACEAE
លក្ខណៈ:
ជាប្រភេទដើមវល្លិ៍រឹងមានបន្លារុំស្រោបតាមដើម តាមមែក មានស្លឹកវែងស្រួច ។
+ ផ្នែកប្រើប្រាស់: ឬស ។
គុណសម្បត្តិ
ជួយកែក្អក បម្រុងទឹកប្រមាត់ ជំនួយដល់សួត ។

Monday, August 15, 2016

វល្លិ៍ត្រដិត ត្រដិតស

ឈ្មោះខ្មែរ ៖ វល្លិ៍ត្រដិត ត្រដិតស
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Bush Grape,  Three-leaved wild vine
ឈ្មោះថៃ៖ เถาคันขาว
ឈ្មោះរុក្ខសាស្ដ្រ៖ Cayratia trifolia ( L.) Domin
ឈ្មោះអម្បូរ៖ VITACEAE
៙លក្ខណៈ ៖ជារុក្ខជាតិប្រភេទវល្លិ៍តោង មានស្លឹកឆែកចេញជាបី មានផ្កានិងផ្លែជាចង្កោម ។
+ ផ្នែកប្រើប្រាស់ : ដើម ស្លឹក ។
+ គុណសម្បត្តិ
- ដើម ដាំផឹក ជួយបណ្ដេញខ្យល់ កាត់ស្លេស្ម កែអាការៈ វិលមុខស្លឺ ។
- ស្លឹក បិទបៀមជួយកែរោគរាកសុីធ្មេញ បុកបិទបូស ។

Friday, August 12, 2016

វល្លិ៍ត្រដិតក្រហម

ឈ្មោះខ្មែរ៖ វល្លិ៍ត្រដិត ត្រដិតក្រហម
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Virginia Creeper , Five-leaved ivy .
ឈ្មោះថៃ៖ เถาคันแดง
ឈ្មោះរុក្ខសាស្ត្រ៖ Parthenocissus quinquefolia ( L. ) Planch
ឈ្មោះអម្បូរ៖ VITACEAE
- លក្ខណៈ
ជាប្រភេទដើមវល្លិ៍តោង មានស្លឹកឆែកចេញជាបី រឺ ប្រាំ សន្លឹក មានផ្កានិងផ្លែជាចង្កោម ។
+ ផ្នែកប្រើប្រាស់ : ដើម ឫស ស្លឹក ។
+ + គុណសម្បត្តិ
- ដើមស្ងោរផឹក ជួយបណ្ដេញខ្យល់ កាត់ស្លេស្ម កែរោគក្លន ។
- ឫសស្ងោរផឹក ជួយកែរលាកក្រពះ កែរោគរដូវមិនទៀង សម្រួលបស្សាវះ កែរោគប្រមេះ ។
- ស្លឹក បុកបិទលើបូសជួយអោយបូសឆាប់ធ្លាយ និងជួយកាត់បន្ថយអាការៈឈឺចាប់ ។

Thursday, July 28, 2016

ស្មៅក្បាលរុយ ក្បាលរុយ សរព្រះរាម

ឈ្មោះខ្មែរ៖ ស្មៅក្បាលរុយ ក្បាលរុយ កំប៉ោយចិន ( ខ្លះហៅ សរព្រះរាម )
ឈ្មោះអង់គ្លេស ឬសាមញ្ញ៖ Little Ironweed , Purple Fleabane .
ឈ្មោះថៃ៖ หญ้าดอกขาว
ឈ្មោះរុក្ខសាស្ត្រ៖ Vernonia cinerea (L. ) Less ឬ
     Cacalia cinerea ( L. ) Kuntze 
     Cyanthillium cinereum ( L. ) H.Rob
ឈ្មោះអម្បូរ៖ ASTERACEAE  ( COMPOSITAE )
+ ផ្នែកប្រើប្រាស់ : រុក្ខជាតិទាំងមូល ។
++ គុណសម្បត្តិ
ដើមទាំងមូល ដាំផឹកជួយបម្រុងកម្លាំង កាត់បន្ថយសម្ពាធឈាមដែលបណ្ដាលមកពីជំងឺលើសឈាម កាត់បន្ថយកម្រិតស្ករដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែម កែគ្រុនក្ដៅ គ្រុនផ្ដាសាយ ក្អក កែហឺតហត់ ជួយលាងសម្អាតសួត កាត់ស្លេស្ម កែអាការៈឈឺក្បាល សម្រួលដល់ការគេងសម្រាន្ត កែឈឺក្រពះ កែរាកមួល កែឫសដូងបាត កែរោគរលាកថ្លើម ។
... កម្រិតបរិមាណសន្មត:
ដើមស្រស់ឬ ឫសស្រស់ 30-60ក្រាមសម្រាប់ដាំផឹកក្នុងមួយថ្ងៃ ។
ដើមស្ងួត15-30ក្រាមសម្រាប់ដាំផឹកក្នុងមួយថ្ងៃ ។

Thursday, July 21, 2016

ដើមបាយក្រៀម បាយក្រៀម

ឈ្មោះខ្មែរ៖ ដើមបាយក្រៀម បាយក្រៀម
ឈ្មោះអង់គ្លេស ឬសាមញ្ញ ៖ ???
ឈ្មោះថៃ ៖ ยาบน้อย
ឈ្មោះរុក្ខសាស្ដ្រ ៖ Grewia eriocarpa Juss
ឈ្មោះអម្បូរ ៖ MALVACEAE
*** ជាប្រភេទរុក្ខជាតិពួកព្រាលដើមវាអាចបកយកសំបកធ្វើជាខ្សែវេញ ខ្សែចង មានស្លឹកទ្រវែងគគ្រីត ផ្កាដុះតាមមែក ឬធាង ផ្លែជាចង្កោម អាចទទួលទានបានមានរសចត់-ផ្អែម ខ្លះក៏ជូរបន្តិច ។
++ ផ្នែកប្រើប្រាស់ : សំបកដើម ឬ ដើម ។
គុណសម្បត្តិ
ជួយផ្សៈដំបៅ កែរាកមួល ឈឺពោះ ឆ្អល់ពោះ និងត្រាំស្រាសម្រាប់លាបជួយកែរោគ សើស្បែក ។

Monday, July 18, 2016

វល្លិ៍ជន្លង់ ជន្លង់

ឈ្មោះជាភាសាអង់គ្លេស ឬសាមញ្ញ៖ Ceylon spinach
ឈ្មោះជាភាសាថៃ៖ ผักปลัง
ឈ្មោះរុក្ខសាស្ដ្រ៖ Basella alba Linn
ឈ្មោះអំបូរ៖ BASElACEAE
វល្លិ៍ជន្លង់
ដើម: ជាវល្លិមានកម្ពស់លូត 2-6ម៉ែត្រ ដើមរលើងនិងរំអិល
ស្លឹក: រាងមានពងក្រពើ(ខ្លះក៏រាងជាបេះដូង) ស្លឹកដុះរង្វើលតាមដើម
ផ្កា: ដុះលយទៅមុខតាមចន្លោះស្លឹក ឬចុងនៃត្រួយ
ផ្លែ: មានជាជួរឬជាកញ្ចុំជាប់នឹងទង
... ទីកន្លែង: ដុះតាមរបងផ្ទះ ដីទំនេរ ឬត្រូវគេដាំ។
++ ផ្នែកប្រើប្រាស់: ដើម ឫស ស្លឹក។
គុណសម្បត្តិ
- ស្លឹកជួយបម្រុងធាតុត្រជាក់នៃរាងកាយ បម្រុងកែវភ្នែក(បេតាឃេរ៉ូទីន) កែរោគរាគមួល។
- ផ្កា ជាថ្នាំជួយបន្ថយជាតិពុលក្នុងឈាម បំបាត់អាការៈឈឺក្បាល។
- ដើមទាំងមូល ជួយឲ្យឈាមត្រជាក់ រោគរលាកក្រពះ ពោះវៀនស្អិត បត់ជើងធូរ បញ្ចុះកម្តៅ ។
- ដើមនិងស្លឹក ជួយរំភាយខ្យល់ដោយសារ រោគឆ្អល់ពោះ បន្ថយអាការៈចុកណែនឆ្អល់ ដែលបង្កដោយបាក់តេរី។
(កម្រិតប្រើដើមទាំងមូល ដែលហាលស្ងួត 10-15ក្រាម/ថ្ងៃ ដាំផឹក)