ឈ្មោះវិទ្យាសាស្ដ្រ: Coix lacryma-jobi L
ឈ្មោះអង់គ្លេស ឬសាមញ្ញ: Adlay Millet, Job's Tears.
ឈ្មោះថៃ: เดือย ลูกเดือย
ឈ្មោះអម្បូរ: POACEAE
ស្គួយ
-ដើមជាប្រភទស្មៅមានដើមរឹងដែលមានកម្ពស់ពី១ម៉ែត្រទៅ២ម៉ែត្រ ។
- ស្លឹក វែងស្ទបគល់ស្លឹកនៃស្លឹគែម ពើងដោយកន្លែង ជារលកទ្រនុងកណ្ដាល ។
- ផ្កា ជាកញ្ចំុឈរត្រង់ ។
- ផ្លែ ជាប្រភេទផ្លែស្ងួតមានម្សៅពណ៍ខៀវប្រផេះ ។
គុណសម្បត្ដិ
- គ្រាប់ កែរលាកពោះវៀន ឈឺតាមសន្លាក់ រលាកសួត ជំនួយភ្នែក ថែបំប៉នសក់ ជំនួយកម្លាំង ការពារជំងឺទឹកនោមផ្អែម ជំនួយឆ្អឹង កែរាកមួល សម្រួលបស្សាវៈ ។
- ឫស កែគ្រួសក្នុងតម្រងនោម ទំលាក់ព្រូន ។
khmer medicinal plants រុក្ខជាតិជាឱសថបុរាណខ្មែរ
Sunday, May 8, 2016
ស្មៅស្គួយ ស្គួយ
Wednesday, May 4, 2016
ទន្លា ជន្លា
ឈ្មោះរុក្ខសាស្ដ្រ: Crateva nurvala ( Lour. ) DC
ឬ Crateva magna ( Lour. ) DC
ឈ្មោះអង់គ្លេសឬសាមញ្ញ: Tree Leaved Caper, Baruna, Bonna Pithgola.
ឈ្មោះថៃ: กุ่มน้ำ
ឈ្មោះអម្បូរ: CAPPARACEAE
ជន្លា
ជារុក្ខជាតិមួយពួកស្រដៀងថ្ងាន់តែមានរូបរាងស្លឹកវែងជាងថ្ងាន់ហើយថ្ងាន់ដុះតាមទីខ្ពង់រាប ទួល ដំបូក ឬឯទន្លាភាគច្រើនតែងដុះនៅតាមមាត់បឹង ទន្លេ ស្ទឹង បឹង បួរ ជាដើម ។
គុណសម្បត្តិ
- សំបកដើម បំរុងរាងកាយ កែគ្រុនក្ដៅ ជួយបញ្ចេញញើស កែឫសដូងបាត កែរោគសើស្បែក ។
- ខ្លឹម ជួយបំរុងកម្លាំង កែរោគប្រមេះ កែចុករោយ ។
- ឫស កែអាការៈឈឺឆ្អល់ពោះ ។
- ស្លឹក កែត្អើក កែឫសដូងបាត កែឈឺតាមសរសៃ ។
- ផ្កា កែអាការៈឈឺភ្នែក ឈឺ ក ។
Subscribe to:
Posts (Atom)